ដោយ សុ ជីវី2020-02-09 Source: RFA Khmer សកម្មជនបក្សប្រឆាំងលោក ខៀវ ឌីន ជួបបញ្ហាខ្វះខាតលុយព្យាបាលរបួសក្រោយត្រូវជនមិនស្គាល់មុខវាយធ្វើបាប។ ការត្អូញត្អែរនេះនៅពេលលោក ខៀវ ឌីន ត្រូវទៅព្យាបាលរបួសបន្តនៅមន្ទីរពេទ្យជាញឹកញាប់ ខណៈលោក និងភរិយាគ្មានមុខរបរអ្វីក្រៅពីនៅផ្ទះជួយមើលចៅ។ សកម្មជនបក្សប្រឆាំង លោក ខៀវ ឌីន និងភរិយាប្រាប់ថា ពួកគាត់ត្រូវការប្រាក់ច្រើន ក្នុងការព្យាបាលរបួស និងទៅពិនិត្យនៅពេទ្យម្ដងៗ។ ភរិយា លោក ខៀវ ឌីន លោកស្រី ពេជ្រ សុខណា ឱ្យអាស៊ីសេរីដឹងថា ក្រោយថតពិនិត្យគ្រូពេទ្យប្រាប់ថា ឃើញថា មានកម្ទេចតូចនៅក្នុងស្រោមខួរក្បាលលោក ខៀវ ឌីន។ លោកស្រីបន្តថា បញ្ហានេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតស្វាមីលោកស្រីហើយនឹងត្រូវចំណាយលុយច្រើនដើម្បីព្យាបាល៖ «គេថាកម្ទេចតូចមួយនៅជាប់ស្រោមខួរហ្នឹងហើយជាប្រឈមចំពោះគាត់ ខ្ញុំអត់ដឹងទេគ្រាន់ខ្ញុំសួរគេថាត្រូវចំណាយលុយជាង៤០០ ឬ ៥០០ដុល្លារទៀត ហើយបើត្រូវការវះកាត់ទៀតអស់ច្រើន»។ លោកស្រី ពេជ្រ សុខណា ឱ្យអាស៊ីសេរីដឹងថា មកដល់ពេលនេះស្វាមីលោកស្រីនៅតែឈឺចុកចាប់កន្លែងរបួស និងមានការភ្លេចភ្លាំងច្រើន។ សកម្មជនបក្សប្រឆាំង លោក ខៀវ ឌីន ត្អូញត្អែរដែរថា ពេលខ្លះលោកស្ទើរតែគ្មានលុយទៅពិនិត្យរបួសនៅមន្ទីរពេទ្យ៖ «អត់មានលុយទេខ្ញុំ […]
Read More